Yearendyearend1140x150
Img 0571

ភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្តធ្លាក់ចុះពាក់កណ្តាលក្នុងឱកាសបុណ្យចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/


ភ្ញៀងទេសចរចិនដែលមកទស្សនានៅកម្ពុជា។

(ភ្នំពេញ) យោងតាមឯកសារចេញផ្សាយដោយគ្រឹះស្ថានអង្គរបានបង្ហាញថា ចាប់ពីថ្ងៃទី២៥-៣១ ខែមករានៃដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរវត្តមានត្រឹមតែ ៥៣.២៤៤នាក់ ដោយគិតជាមធ្យមមានតែ៧៦០៦នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ។ចំនួននេះ គឺតិចជាងពាក់កណ្តាលនៃបើធៀបជាមួយឆ្នាំ២០១៩។

ចិនគឺជាប្រទេសប្រភពទេសចរបរទេសដ៏សំខាន់ដែលមកទស្សនាអង្គរវត្ត កាលពីឆ្នាំមុនមានភ្ញៀវទេសចរចិនចំនួន៨៧៣.២៩៧នាក់បានមកទស្សនាអង្គរវត្ត ដែលស្មើនឹងជិត៤០%នៃចំនួនភ្ញៀវទេសចរបរទេសសរុប (២.២០៥.៦៩៧នាក់)។ប៉ុន្តែដោយសារផលប៉ះពាល់ការរាលដាលនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មី (ជំងឺរលាកសួតWuhan) ភ្ញៀវទេសចរបរទេសដែលមកទស្សនាអង្គរវត្តក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ បានធ្លាក់ចុះជាង៥០%។

បច្ចុប្បន្ននេះ ការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនៅប្រទេសចិន បានបន្តរីករាលដាលប៉ះពាល់ដល់ការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិន និង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប និង អង្គរវត្តដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរចិន។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៥-១១ ខែកុម្ភៈកាលពីឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរវត្តបានកើនឡើងដល់៨១.៦០២នាក់ ជាមធ្យមមានចំនួន១១.៦៥៧នាក់ក្នុងមួយថ្ងៃ។ នេះគឺមានន័យថា ភ្ញៀវទេសចរបរទេសដែលមកទស្សនាអង្គរក្នុងឱកាសបុណ្យចូលឆ្នាំចិននាឆ្នាំនេះ បានធ្លាក់ចុះ៥៣ %បើប្រៀបធៀបនឹងឆ្នាំមុន។

ដោយសម្រាប់របាយការណ៍សរុបរបស់គ្រឹះស្ថានអង្គ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនាអង្គរវត្តនៅខែមករានេះ មានចំនួន ២២២.៥៦១នាក់ ថយចុះ១៧,៨៩% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រាក់ចំណូលនៃការលក់សំបុត្រចូលទស្សនាអង្គរមានចំនួន១០.៥៤ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំមុនមានការធ្លាក់ចុះ១៤,៨១%។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ភ្ញៀវទេសចរបរទេស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង