Yearendyearend1140x150

ខួប៧ឆ្នាំនៃការដាក់ឱ្យដំណើរការនូវស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមក្រុមហ៊ុនឆាយណាហ៊រទាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖  ថ្ងៃទី៣០ខែកញ្ញា ជាថ្ងៃដ៏ពិសេសមួយគឺថ្ងៃខួប៧ឆ្នាំនៃការដាក់ឱ្យដំណើរការនូវស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមក្រុមហ៊ុនឆាយណាហ៊រទាន ។

ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងស្ថិតនៅកំណាត់ខាងក្រោមនៃស្ទឹងឫស្សី ដែលបែងចែកជាពីរចំណែក គឺចំណែកខាងលើនិងចំណែកខាងក្រោម រួមទាំងអស់មានដំឡើងក្រុមម៉ាស៊ីនភ្លើងវារីអគ្គិសនីចំនួន ៤ មានអានុភាពផលិតអគ្គិសនី ៣៣៨ មេហ្កាវ៉ាត់ មានសមត្ថភាពផលិតថាមពលអគ្គិសនីប្រមាណ ១១៩៨ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ។ ក្រុមម៉ាស៊ីនលេខ ១ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៣ វាគឺជាស្ថានីយវារីអគ្គិសនីដែលមានអានុភាពផលិតអគ្គិសនីធំបំផុតក្នុងប្រទេសកម្ពុជា ហើយក៏ជាស្ថានីយវារីអគ្គិសនីដែលមានអានុភាពផលិតអគ្គិសនីធំបំផុតដែលក្រុមហ៊ុនឆាយណាហ៊រទានធ្វើការវិនិយោគនិងអភិវឌ្ឍនៅក្រៅប្រទេសផងដែរ ។

ក្នុងអំឡុងពេល៧ឆ្នាំ ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមបានដំណើរការដែលប្រកបដោយភាពអាចជឿទុកចិត្តបាននិងស្ថិរភាព នៅរដូវដែលផលិតថាមពលអគ្គិសនីបានច្រើនបំផុត អាចផលិតថាមពលអគ្គិសនី ៣០ % នៃទិន្នផលថាមពលអគ្គិសនីសរុបក្នុងប្រទេសកម្ពុជា ការដាក់ឱ្យដំណើរការនូវស្ថានីយវារីអគ្គិសនីបានធ្វើឱ្យតម្លៃអគ្គិសនីតាមលំនៅដ្ឋានរបស់ប្រជាជនកម្ពុជាគិតជាមធ្យមបានធ្លាក់ចុះពី ០,២៣ ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោងនៅឆ្នាំ ២០១៥ មកនៅត្រឹម ០,១៦ ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោងនាពេលបច្ចុប្បន្ន ដែលបានបន្ធូរបន្ថយយ៉ាងខ្លាំងនូវសភាពតានតឹងនៃការប្រើប្រាស់អគ្គិសនីរបស់ប្រទេសកម្ពុជា ។

ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមដែលជាប្រភពថាមពលអគ្គិសនីដ៏សំខាន់របស់ប្រទេសកម្ពុជា បានដើរតួនាទីលំនឹងជាច្រើនលើក ដែលបានធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីយ៉ាងរលូនក្នុងអំឡុងពេលថ្ងៃបុណ្យដ៏សំខាន់ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងបុណ្យសមុទ្ររបស់ប្រទេសកម្ពុជាជាដើម ។

ក្រៅពីបានធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់កម្ពុជា ការសាងសង់និងដំណើរការនៃស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមក៏បានទាក់ទាញយ៉ាងទូលំទូលាយនូវពលករនៅតាមតំបន់ផងដែរ ព្រមនិងជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញខាងវារីអគ្គិសនី ការសាងសង់ផ្លូវថ្នល់ ដំឡើងខ្សែបណ្តាញបញ្ជូនអគ្គិសនី ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតផលឧស្សាហកម្មនៅតាមតំបន់ បង្កើនប្រាក់ចំណូលរបស់កម្មករ និងបន្ធូរបន្ថយកម្លាំងសម្ពាធខាងការមានការងារធ្វើ ក៏ដូចជាបានដើរតួនាទីសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសរវាងប្រទេសទាំងពីរ និងជំរុញសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ឱ្យវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ។

គម្រោងមួយនេះទទួលបានរង្វាន់ជាកិត្តិយសដូចជា “រង្វាន់រួមវិភាគទានក្នុងសង្គមដ៏ឆ្នើម” របស់ក្រសួងរ៉ែនិងថាមពលកម្ពុជា “រង្វាន់សហគ្រាសផលិតថាមពលអគ្គិសនីដែលដំណើរការយ៉ាងល្អ”របស់អគ្គិសនីកម្ពុជា “រង្វាន់ឆ្នើមផ្នែកការងារគ្រប់គ្រងការការពារបរិស្ថាន”របស់ក្រសួងបរិស្ថានកម្ពុជា និង “រង្វាន់វិស្វកម្ម(វិស្វកម្មក្រៅដែន)គុណភាពល្អផ្នែកថាមពលអគ្គិសនីរបស់ប្រទេសចិនប្រចាំឆ្នាំ ២០១៥”របស់សមាគមសហគ្រាសថាមពលអគ្គិសនីប្រទេសចិនជាដើម ។

ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺឆ្លង ដើម្បីធានាស្ថានីយវារីអគ្គិសនីឱ្យដំណើរការនិងផ្តល់ថាមពលអគ្គិសនីជាបន្តទៀត នៅកន្លែងអនុវត្តគម្រោងបានអនុវត្តការគ្រប់គ្រងដោយបិទទ្វារយ៉ាងតឹងរ៉ឹង ហាមមិនឱ្យបុគ្គលខាងក្រៅចូល រៀបតាំងប៉ុស្តិ៍យាមចំនួន ៧ នៅលំនៅដ្ឋាន រោងចក្រ និងទំនប់វារីអគ្គិសនី ដែលមានកងរាជអាវុធហត្ថចាំយាម ២៤ ម៉ោង ។

បុគ្គលិកធ្វើការនៅកន្លែងអនុវត្តគម្រោងបានអនុវត្តវិធានការបង្ការជំងឺឆ្លងយ៉ាងតឹងរ៉ឹង ចាត់ចែងបុគ្គលិកដោយឡែកធ្វើការសម្លាប់មេរោគចំពោះរថយន្ត កន្លែងស្នាក់នៅនិងកន្លែងធ្វើការ បែងចែកប្រភេទបុគ្គលិក ដើម្បីធ្វើការគ្រប់គ្រងដោយបែងចែកតាមប្លុកនីមួយៗ ។

ក្នុងការអភិវឌ្ឍនៅក្រៅប្រទេស ក្រុមហ៊ុនឆាយណាហ៊រទានបានផ្តោតសំខាន់លើការបង្កើតគម្រោង “តភ្ជាប់ដួងចិត្តរវាងប្រជាជន” ក្នុងពេលទទួលបានផលប្រយោជន៍រួម បានសម្រេចការធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធនិងតភ្ជាប់ដួងចិត្តគ្នា។

ឆ្លងតាមរយៈការបំពេញកាតព្វកិច្ចសង្គមរបស់សហគ្រាសយ៉ាងសកម្មនៅប្រទេសកម្ពុជា ក្រុមហ៊ុនឆាយណាហ៊រទានបានចូលខ្លួនទៅតាមជំនឿសាសនា វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ជាបន្តបន្ទាប់ ព្រមនិងបានចូលរួមកិច្ចការសម្បុរសធម៌យ៉ាងសកម្ម បានបង្កើតរូបភាពវិជ្ជមានដែលមានចិត្តសម្បុរសធម៌ក្នុងដួងចិត្តរបស់រាជរដ្ឋាភិបាល ដៃគូសហប្រតិបត្តិការ និងប្រជាជននៅតាមតំបន់ប្រទេសកម្ពុជា ក៏ដូចជាបានរួមចំណែករបស់ខ្លួនក្នុងការអភិវឌ្ឍជានិរន្តរភាពលើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច និងបរិស្ថានក្នុងតំបន់ផងដែរ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង