Cc times  web banner kh

ទម្លាប់«ផឹកកាហ្វេ»ពេលព្រឹកជួយឲ្យសុខភាពល្អប្រសើរជាងមុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ការមានទម្លាប់ផឹកកាហ្វេពេលព្រឹកជួយឲ្យមានសុខភាពល្អប្រសើរ ជៀសវាងជំងឺកាចសាហាវផ្សេងៗ។ នេះបើយោងតាមការសិក្សារបស់អ្នកជំនាញលើមនុស្សជាង ៤០,០០០នាក់ នៅសហរដ្ឋអាម៉េរិក តាមការស្ទង់មតិជាតិនៃការពិនិត្យសុខភាព និងអាហារូបត្ថម្ភចន្លោះឆ្នាំ ១៩៩៩ ដល់ ២០១៨។

អ្នកជំនាញបានរកឃើញថា ការផឹកកាហ្វេតែនៅពេលព្រឹកអាចជួយមនុស្សឱ្យរស់បានយូរបើប្រៀបធៀបទៅនឹងការផឹកភេសជ្ជៈពេញមួយថ្ងៃ។ អ្នកផឹកកាហ្វេពីម៉ោង ៤:០០ ព្រឹក រហូតដល់ថ្ងៃត្រង់ មានឱកាសទាប ត្រឹមតែ១៦% នៃការស្លាប់ដោយសារមូលហេតុនានាបើប្រៀបធៀបទៅនឹងអ្នកដែលមិនផឹកកាហ្វេសោះ។ ការសិក្សាក៏បានរកឃើញថា អ្នកផឹកកាហ្វេក៏មានហានិភ័យទាបជាង ៣១% នៃការស្លាប់ដោយសារជំងឺបេះដូងបើប្រៀបធៀបទៅនឹងអ្នកដែលមិនផឹកកាហ្វេផងដែរ។

ដើម្បីពន្យល់ពីការរកឃើញរបស់ពួកគេ អ្នកស្រាវជ្រាវបានពន្យល់ថាការផឹកកាហ្វេពេលព្រឹកអាចសមស្របតាមវដ្តនៃការគេង និងភ្ញាក់ពីគេងតាមបែបធម្មជាតិរបស់រាងកាយ និងកាត់បន្ថយហានិភ័យការកើតជំងឺបេះដូង។ អ្នកជំនាញនិយាយថាហេតុផលមួយទៀតដែលកាត់បន្ថយហានិភ័យនៃការស្លាប់ ក៏អាចដោយសារអ្នកផឹកកាហ្វេពេលព្រឹកមានរបៀបរស់នៅដែលមានផាសុខភាពល្អ រួមទាំងរបបអាហារល្អប្រសើរ និងការហាត់ប្រាណផងដែរ។

បន្ថែមពីនេះ អ្នកដែលបន្តផឹកកាហ្វេរហូតដល់ពេលរសៀល និងល្ងាច លទ្ធផលមិនបានបង្ហាញពីហានិភ័យទាបនៃការស្លាប់នោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង