Cctimesw1140xh150cm copy

Update៖សាំងធម្មតាឡើងថ្លៃដល់៤០០០៛/លីត្រខណៈប្រេងម៉ាស៊ូតមានតម្លៃ៣៩០០៛/លីត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នឹងមានតម្លៃ ៤ ០០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៩០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១មករានេះ។

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នឹងត្រូវលក់ ៤ ២៦៣ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ១៦៣ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នឹងត្រូវលក់ ៤ ០០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៩០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានលក់សាំងធម្មតាក្នុងតម្លៃ ៣ ៩៥០រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៣ ៨០០រៀល/លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជិត៥០០០រៀល/លីត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង