Cc times  web banner kh

កម្ពុជា-ថៃ នឹងបន្ថែមម៉ោងឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រងាំ ដល់ម៉ោង១០យប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ)

ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តស៊ីសាកេត បានឯកភាពគ្នាប្រារព្ធពិធី បន្ថែមម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិជាំ-ស្រងាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់រវាងប្រជាពលរដ្ឋនៃប្រទេសទាំង២ ក៏ដូចជាការដឹកជញ្ជូនទំនិញ និងការពិនិត្យសុខភាពជាដើម។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង លោក អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។

លោក មាន ចាន់យ៉ាដា បានថ្លែងថា ការជំរុញការការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបន្ថែមម៉ោងបិទបើកច្រកទ្វារព្រំដែនអន្តរជាតិជាំរវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ គឺក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់រវាងប្រជាពលរដ្ឋនៃប្រទេសទាំង២ ក៏ដូចជាការដឹកជញ្ជូនទំនិញ ការពិនិត្យសុខភាពជាដើម។

អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់បន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិជាំក្នុងស្រុកអន្លង់វែង គឺបើកដំណើរការឱ្យប្រជាពលរដ្ឋចេញចូលឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែកាលពីមុនច្រកនេះគឺបិទមិនឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ឆ្លងកាត់ត្រឹមម៉ោង៨យប់ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ គឺបិទមិនឱ្យឆ្លងកាត់រហូតដល់ម៉ោង១០យប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង