សៀមរាប៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ២ មករា កន្លងទៅនេះ បានប្រកាសស្តីពីការដាក់ឱ្យដំណើរការ ទីស្តាក់ការផ្តល់លិខិតឆ្លងដែន នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ៨ មករានេះតទៅ។ការប្រកាសដាក់ឱ្យដំណើរការនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ។
