ខេត្តកំពង់ស្ពឺ៖ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នៅទូទាំងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមហើយ នៅថ្ងៃទី ៥ មករា ឆ្នាំ២០២៥នេះ។ព្រះសទ្ធម្មកោសល យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ បាននិមន្ត ជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលក្រុងឧដុង្គម៉ែជ័យ។
យោងតាមរបាយការណ៍មណ្ឌលប្រឡងនៅក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥នេះ មានចំនួន៨មណ្ឌល ដោយមានសមណសិស្ស-សិស្សជាង ១០០០ អង្គ-នាក់។





