Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំពាំងស្នងឫស្សី ខ្លួនតូចតែសមត្ថភាពនៃ«ការធ្វើបទបង្ហាញជាសាធារណៈ»ពិតជាមិនធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/
(ប្រភពរូបភាព៖ GooTalks Academy)

ភ្នំពេញ៖ នាថ្ងៃទី 30 ខែវិច្ឆិកា និងថ្ងៃទី 01 ខែធ្នូ ឆ្នាំ2024 កន្លងមកនេះ ហ្គូថក អឹខាដឹមី (GooTalks Academy) បានប្រារព្ធពិធី ការបញ្ចប់ការសិក្សា និងការទទួលវិញ្ញាបនបត្រ នៃវគ្គសិក្សា “មូលដ្ឋានគ្រឹះនៃការធ្វើបទបង្ហាញជាសាធារណៈ សម្រាប់សិស្សវ័យជំទង់អាយុ 10 ដល់ 15ឆ្នាំ” រយៈពេល10 សប្តាហ៍ ដែលបង្រៀនដោយគ្រូបណ្តុះបណ្តាល៖ លោកគ្រូ ជា ចន្ទ័សុភា។

ចំពោះប្រធានបទក្នុងសប្តាហ៍ទី10 ពិតជាពិសេសខ្លាំងដោយសារតម្រូវឱ្យប្អូនៗធ្វើការស្រាវជ្រាវពីតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញនៅក្នុងប្រទេសកម្ពុជា ដែលពួកគាត់ចង់ណែនាំតំបន់ទាំងនោះទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការបញ្ចូលប្រធានបទនេះក្នុងសប្តាហ៍ចុងក្រោយគឺមានគោលបំណងជួយលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ខាងក្រោមនេះជាប្រធានបទខ្លះៗដែលប្អូនៗបានលើកយកមកធ្វើបទបង្ហាញ៖

កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងសប្តាហ៍ទី10 ដែលជាសប្តាហ៍ចុងក្រោយគឺជាឱកាសដែលអ្នកអាណាព្យាបាលរបស់ប្អូនៗគ្រប់រូបត្រូវបានអញ្ជើញឱ្យចូលរួមទស្សនា និងលើកទឹកចិត្តដល់ប្អូនៗក្នុងការឡើងធ្វើបទបង្ហាញអំពីប្រធានបទរបស់ពួកគាត់។

នៅក្នុងឱកាសនេះ អ្នកអាណាព្យាបាលរបស់ប្អូនៗក៏បានចូលរួមចែករំលែកចំណាប់អារម្មណ៍ផ្ទាល់ ពីការរីកចម្រើនរបស់ប្អូនៗ ទាក់ទងនឹងភាពក្លាហាននិងសមត្ថភាពនៃការធ្វើបទបង្ហាញបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល 10សប្តាហ៍នេះផងដែរ។

“មូលដ្ឋានគ្រឹះនៃការធ្វើបទបង្ហាញជាសាធារណៈ សម្រាប់សិស្សវ័យជំទង់អាយុ10 ដល់ 15 ឆ្នាំ” គឺជាវគ្គបណ្តុះបណ្តាល 10សប្តាហ៍ ដែលជួយបង្កើនទំនុកចិត្ត និងភាពក្លាហាន ការមានទំនួលខុសត្រូវ និង ការអនុវត្តភាពជាអ្នកដឹកនាំរបស់ប្អូនៗ។

ដើម្បីទស្សនាវីដេអូពេញ សូមចូលទៅកាន់៖ GooTalks Academy

ចុះឈ្មោះឥឡូវនេះនឹងទទួលបានការផ្តល់ជូនពិសេសTeen Registration Link

ទាក់ទងសាកសួរព័ត៌មានលំអិតតាមរយៈ

ហ្វេសប៊ុក៖ GooTalks Academy

ទីតាំង៖ The Kampus

គេហទំព័រ៖ Class Detailed Information

តេលេក្រាម៖ 060 922 484

https://t.me/gootalk

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង