ភ្នំពេញ៖ កម្ពុជាបានរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» រៀបចំជាលើកដំបូងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំ២០២៥ នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ពិធីក្បួនដង្ហែព្យុហយ្យាត្រាដំណើរការដោយរលូនដោយការសម្តែងសិល្ប:ករ ,ក្រុមទីងមោង ,សិស្ស, បណ្តាក្រុមហ៊ុនទេសចរណ៍, និងបណ្តាភោជនីយដ្ឋានអ្នកចូលរួមមានចំនួនជាង៣៣០០នាក់ចែកជា ២៩ផែន ដើម្បីប្រារព្វព្រឹត្តិការណ៍«សាទរកម្ពុជា»។
សូមជម្រាបថា ព្រឹត្តិការណ៍នេះ មានក្បួនដង្ហែបែបវប្បធម៌ប្រពៃណី តន្រ្តីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយ ទីងមោង គោមយក្សដ៏ធំ ពោងយក្ស ស្គរជ័យទម្ងន់៣តោន និង ទស្សនីយភាពជាច្រើន។