Cctimesw1140xh150cm copy

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣,៥លាននាក់នាឱកាសឆ្លងឆ្នាំសកល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាទទួលបានទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ៣ ៥៣៥ ៣២៥នាក់ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ នាឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណជាង ៣,៥លាននាក់ ក្នុងនោះទេសចរជាតិមានសរុបប្រមាណ ៣ ៤៨៨ ០៦៥នាក់និង ទេសចរអន្តរជាតិមានសរុបប្រមាណ ៤៧ ២៦០ នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា រាជធានី-ខេត្ត ដែលទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេគឺ រាជធានីភ្នំពេញមានចំនួន ១ ៥៧៣ ៤៧៩នាក់, ខេត្តព្រះសីហនុ ៤២២ ៨២៩នាក់, ខេត្តសៀមរាប ៣៣៣ ៦៦០នាក់, ខេត្តបាត់ដំបង ៣២៤ ៧៦០នាក់, និងខេត្តកំពត ២២៧ ៩៧៦នាក់ ហើយក្រៅពីនេះមានខេត្តកែប ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង