Cctimesw1140xh150cm copy

រដ្ឋលើកលែង«ពន្ធ»ប្រថាប់ត្រាចំពោះការទិញផ្ទះក្រោមតម្លៃ២១ម៉ឺន រហូតដល់ចុងឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលទិញផ្ទះមានតម្លៃស្មើ ឬក្រោម២១ម៉ឺនដុល្លារ នឹងរួចពន្ធប្រថាប់ត្រារលើការផ្ទេរកម្មសិទ្ធ និងសិទ្ធកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋាន រហូតដល់ចុងឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងក្នុងឆ្នាំ២០២៥ ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានដែលមាន តម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារ។ ការលើកលែង និងអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ៧ ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ចំពោះការទិញលំនៅឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាម រយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានទទួលការលើកលែងនឹងការអនុគ្រោះពន្ធប្រថាប់ត្រាដូចផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង