Cctimesw1140xh150cm copy

គ្រឹះស្ថានអង្គរលក់សំបុត្រឱ្យភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរបានជិត៤៨លានដុល្លារក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០២៤នេះ ភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១,០២៣,៦៨៨ នាក់ គិតជាទឹកប្រាក់មានចំនួន ៤៧,៨២៦,៩៨១ ដុល្លារ កើនឡើង ២៨.៥៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍។

បើតាមរបាយការណ៍ ចំនួនភ្ញៀវទេសចរជាង១លាននាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០២៤នេះ គឺមានការកើនឡើងចំនួន ២៨.២៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយចំនួនទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រក៏មានការកើនឡើងក្នុងរង្វង់ ២៨.៥៧%ផងដែរ។

របាយការណ៍បញ្ជាក់ថា រដូវកាលដែលគ្រឹះស្ថានអង្គរអាចរកចំណូលបានច្រើនជាងគេពីការលក់សំបុត្រចូលទស្សនាតមណីយដ្ឋានអង្គរ គឺស្ថិតក្នុងខែវិច្ឆិកា ដែលអាចរកចំណូលបានរហូតដល់ ៥,៩២០,៨៧២ ដុល្លារ បន្ទាប់មកគឺខែធ្នូ ទទួលបានទឹកប្រាក់ចំនួន ៥,៩១៨,១៤៨ ដុល្លារ បន្ទាប់មកគឺខែ និងខែកុម្ភៈ ទទួលបានទឹកប្រាក់ចំនួន ៥,៧៣៦,៦២១ ដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង