681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុ ត្រៀមរៀបចំ«ព្រឹត្តិការណ៍កម្សាន្ត»ជាច្រើន ដើម្បីអបអរបុណ្យឆ្លងឆ្នាំសកល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយវិស័យឯកជន នឹងត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនដូចជា ការប្រគំតន្ត្រី អមដោយ ការតាំងពិព័រណ៍ផលិតផលនានា ព្រមទាំងមានការអុជកាំជ្រួច និងបង្ហោះគោម នៅតាមគោលដៅមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥។

រដ្ឋបាលខេត្តព្រះសីហនុ នឹងត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនដូចជា ការប្រគំតន្ត្រី ការតាំងពិព័រណ៍ផលិតផលនានា នៅទីលានតេជោ (ពយតាមូង) រយៈពេល៣ ថ្ងៃ ចាប់ ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤, ពិធីបង្ហោះគោម នៅឆ្នេរអូរឈើទាល១ ក្នុងរាត្រី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ពិធីអុជកាំជ្រួច រាប់ថយក្រោយ(Countdown) អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ នារាត្រី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមទីតាំងចំនួន៥ ដូចជា៖ ទីតាំងទី១ នៅលើផ្ទៃសមុទ្រ ខាងកើតទីលានតេជោ(ពយតាមូង), ទីតាំងទី២ នៅលើផ្ទៃសមុទ្រ ទល់មុខកាស៊ីណូ ហូលីដេ ផាលេស (ឆ្នេរឯករាជ្យ), ទីតាំងទី៣ នៅមុខសណ្ឋាគារស៊ីហ៊ូ រីហ្សត, ទីតាំងទី៤ នៅឆ្នេរអូរត្រេះ និង ទីតាំងទី៥ នៅរមណីយដ្ឋាន Bay of Lights (ឆ្នេររាម)។

ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ ឱ្យប្រព្រឹត្តទៅ យ៉ាងឱឡារិកអធិកអធម និងប្រកបដោយភាពសប្បាយរីករាយ សូមសាធារណជន ប្រជាពលរដ្ឋ ភ្ញៀវ ទេសចរជាតិ អន្តរជាតិជ្រាប និងចូលរួមទស្សនាកំសាន្តឱ្យបានច្រើនកុះករ៕

Khcct banner

អត្ថបទទាក់ទង