Cctimesw1140xh150cm copy

កម្ពុជា«បញ្ចុះតម្លៃទិដ្ឋាការ»អេឡិចត្រូនិកប្រភេទទេសចរ និង ធម្មតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និង សម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និង បញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និង ប្រភេទធម្មតា(E) ឱ្យបានសមស្រប។នីតិវិធីនេះ នឹង ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម ៖

១/ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣០ (សាមសិប) ដុល្លារ។

២/ e-Visa E បញ្ចុះតម្លៃពី ៤២ (សែសិបពីរ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ (សាមសិបប្រាំ) ដុល្លារ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង