Cctimesw1140xh150cm copy

ក្រសួងការងារចុះMOUជាមួយជប៉ុនលើការបញ្ជូននិងទទួលយក«កម្មសិក្សាការី និងពលករខ្មែរ»ទៅជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្ដីពី«ការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ» ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើនការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជាពិសេសការបង្កើនការផ្តល់សេវាគាំទ្រចាំបាច់នានាដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តមីយ៉ាហ្គិ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុននាពេលនេះ នឹងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើនការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជាពិសេសការបង្កើនការផ្តល់សេវាគាំទ្រចាំបាច់នានាដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តមីយ៉ាហ្គិ។

លោក ហេង សួរ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកទេសន្តរប្រវេសន៍ការងារ ជាកត្តារួមចំណែកមួយដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ការបំពេញការងាររបស់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសជប៉ុន ជាឱកាសនៃការទទួលបាននូវប្រាក់ចំណូលសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសពួកគាត់នឹងទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិត និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង