Cctimesw1140xh150cm copy

អាកាសយានដ្ឋានអន្តរជាតិ«តារាសាគរ»ក្រុមពាលីត្រៀមស្វាគមន៍«ការហោះហើរក្នុងស្រុក»ជាលក្ខណៈជួល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅល្ងាចថ្ងៃទី ២៥ ធ្នូនេះ បានរៀបចំពិធី ក្រុមពាលី ត្រៀមស្វាគមន៍ «ការហោះហើរក្នុងស្រុកលើកដំបូង»ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ។

ពិធីក្រុមពាលីនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក លី ម៉ុងឈិន (Li Meng chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co.,LTD។

គួរបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និង មានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ (ពីរយលានដុល្លារ)។គេរំពឹងថា ពេលដំណើរការពេញលេញ នឹងទទួលបានអ្នកដំណើរ៧លាននាក់ និង ទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និង បន្តកើនអ្នកដំណើរដល់២០លាននាក់ និង ទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ ២០៣០-២០៥០។

ការចាប់ផ្តើមស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) សាកល្បងក្នុងស្រុកក្នុងជំហានដំបូងរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង (តារាសាគរ) ដែលជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេ របស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និង ឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង