Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង១៣,៧ប៊ីលានដុល្លារកើនជាង២៤%រយៈពេល១១ខែនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ចំនួន ១៣,៧៦២ លានដុល្លារអាម៉េរិក កើនឡើង ២៤,២៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ចំនួន ១,៦០៨ លានដុល្លារ កើនឡើង ២២,២៧%។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ កម្ពុជាសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ជាង ១,៦ ប៊ីលានដុល្លា និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១២,១៥ ប៊ីលានដុល្លារ កើនឡើង ២៤,៤៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ សម្ភារធ្វើដំណើរ ស្បែកជើង ស្រូវ គ្រឿងអេឡិចត្រូនិច បន្ទះសូឡា សំបកកង់រថយន្ត ដំឡូងមី ជ័រកៅស៊ូ ស្វាយចន្ទី អង្ករ ចេក ស្វាយ ស្ករអំពៅ ម្រេច ពោត ផ្លែមៀន ផលិតផលជលផល ថ្នាំជក់ និងក្តារកុងប្លាកេជាដើម។

គួរបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅទូទាំងពិភពលោក សម្រេចបានទឹកប្រាក់ចំនួន ៥០ ,៤៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះកម្ពុជាសម្រេចការនាំចេញបានទឹកប្រាក់ចំនួន ២៤,៣៤ ប៊ីលានដុល្លារ កើនឡើង១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ ប៊ីលានដុល្លារ កើនឡើង១៧,៤៨%៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង