681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលពីការនាំចេញបានជាង២៤,៣ប៊ីលានដុល្លារក្នុងរយៈពេល១១ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០ ,៤៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះកម្ពុជាសម្រេចការនាំចេញបានទឹកប្រាក់ចំនួន ២៤,៣៤ ប៊ីលានដុល្លារ កើនឡើង១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ ប៊ីលានដុល្លារ កើនឡើង១៧,៤៨%។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ រយៈពេល១១ខែឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញទៅទីផ្សារប្រទេសអាសិបបានទឹកប្រាក់ ៨,២៥៥ លានដុល្លារ, អាស៊ាន ៤,៦២០ លានដុល្លារ, អូស្រ្តាលី ៤៤៤លានដុល្លារ, ចិន ១,៦០៨ លានដុល្លារ, ជប៉ុន ១,២៧២ លានដុល្លារ, កូរ៉េ ២៨៨ លានដុល្លារ, នូវែលសេឡង់ ២២ លានដុល្លារ, សហភាពអឺរ៉ុប ៤,០៣២ លានដុល្លារ, ចក្រភពអង់គ្លេស ៨៨៦ លានដុល្លារ, សហរដ្ឋអាម៉េរិក ៩,០៦៣ លានដុល្លារ, កាណាដា ១,០១១ លានដុល្លារ, អេមីតអារ៉ាប់រួម ៦២ លានដុល្លារ, ឥណ្ឌា ១៤៤ លានដុល្លារ, និង ផ្សេងៗ ៨៩៧ លានដុល្លារ។

មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ សម្ភារធ្វើដំណើរ ស្បែកជើង ស្រូវ គ្រឿងអេឡិចត្រូនិច បន្ទះសូឡា សំបកកង់រថយន្ត ដំឡូងមី ជ័រកៅស៊ូ ស្វាយចន្ទី អង្ករ ចេក ស្វាយ ស្ករអំពៅ ម្រេច ពោត ផ្លែមៀន ផលិតផលជលផល ថ្នាំជក់ និងក្តារកុងប្លាកេជាដើម៕

Khcct banner

អត្ថបទទាក់ទង