Cctimesw1140xh150cm copy

ព្រឹត្តការណ៍«ទិវាសន្តិភាពនៅកម្ពុជា»នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ធ្នូ ដើម្បីរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងសន្តិភាពនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ពិធី«ទិវាសន្តិភាពនៅកម្ពុជា» នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅវិមានឈ្នះឈ្នះ និងនៅវិមានកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ។

ទិវាសន្តិភាពនៅកម្ពុជា នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅវិមានឈ្នះឈ្នះ និងនៅវិមានកីឡដ្ឋានជាតិមរតកតេជោ នឹងមានពិធីមិទិ្ទញដែលមានកម្លាំងចូលរួមចំនួន ១១៨២០នាក់ដោយ ចែកចេញជាផែនឈរបស់កងយោធពលខេមរភូមិន្ទ ផែនឈ នគរបាលជាតិ ផែនកងកិត្តិយស ត្រែទ័ព ផែនក្រុមមន្ត្រី រាជការ ផែនប្រជាពលរដ្ឋ ផែនក្រុមយុវជនកាយរិទ្ធ ផែនក្រុមសហព័ន្ធគុនល្បុកតោ។ល។ និងមានការរៀបចំស្តង់តាំងពិព័រណ៍ប្រមាណ ១២ស្តង់ ដាក់បង្ហាញវត្ថុអនុស្សាវរីយ៍ទាក់ទងព្រឹត្តិការណ៍ប្រវត្តិតស៊ូព្រមទាំងមានបាញ់កាំជ្រួចជាប់ៗគ្នារយៈពេលបីយប់ទៀតផង។

ដោយឡែកនៅពេលល្ងាចនឹងមានការប្រកួតបាល់ទាត់នៅក្នុងវិមានកីឡដ្ឋានជាតិមរតកតេជោ ព្រមជាមួយនឹងការប្រគុំតន្ត្រី បុរាណ និងសម័យ ជាមួយវត្តមានតារាចម្រៀងល្បីៗ ដែលក្នុងពិធីនេះក៏មានវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែតទៀតផង។ បើតាមការប៉ានស្មានថា នឹងមានអ្នកចូលរួមទស្សនាបាល់ទាត់ប្រមាណ៥ម៉ឺននាក់ ហើយនឹងមានការចែកជូនអាវយឺតចំនួន៥ម៉ឺនអាវផងដែរ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា»ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម និងរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង