ភ្នំពេញ៖ យោងការសង្គេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា។ តាមការរំពឹងទុក នៅក្នុងរង្វង់ថ្ងៃទី១៨-១៩ ខែតុលានេះ ព្យុះទី១៧«សូដែល» នឹងចូលមកប្រទេសវៀតណាមត្រង់ចំណុចគីញើន រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលមកកម្ពុជាតាមខេត្តរតនគិរីនាថ្ងៃទី១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប។