Cctimesw1140xh150cm copy

កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបចាប់ពីថ្ងៃទី ២០-២៥ មករា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ មករានេះ បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។នៅក្នុងសេចក្ដីជូនដំណឹងនោះ បានឲ្យដឹងថា កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នៅថ្ងៃទី១៩ ខែមករា និង រងឥទ្ធិពលជម្រាបនៃសម្ពាធទាបពីប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២០-២៥ ខែមករា។

ការជះឥទ្ធិពលនេះ នាំឲ្យមានការប្រែប្រួលអាកាសធាតុទៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាដូចជា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ oC និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ oC។ក្នុងអំឡុងថ្ងៃទី២០-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។

ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសានមាននឹងសីតុណ្ហភាពអប្បបរមា មានពី ២១-២៤ oC និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ oC។នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត។

ចំពោះតំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមា មានពី ២០-២៣ oC និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ oC។ក្នុងនៅទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាកាសធាតុ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង