681 ezgif.com resize
Moneygramott moi1280x163px

ឯកឧត្តម ចាន់ យុត្ថា៖«កាំរស្មីUV»នឹងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពស្បែកនិងភ្នែកមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក (រូបភាព៖ Internet)

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនអំពីឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យ មានការប្រុងប្រយ័ត្ន។«កាំរស្មីUV»នឹងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពស្បែកនិងភ្នែកមនុស្ស។

ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៨ សីហានេះ ការកើនឡើងនៃកាំរស្មីព្រះអាទិត្យ UV អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សលើកត្តាធំៗពីរយ៉ាងដូចជា ប៉ះពាល់សុខភាពស្បែក និងភ្នែក។ ប្រសិនបើក្នុងកំឡុងពេលណាមួយដែលកាំរស្មី UV ឬកាំរស្មីពណ៌ស្វាយមានការកើនឡើង ហើយប្រជាពលរដ្ឋមិនបានការពារឱ្យបានត្រឹមត្រូវនោះទេ វានឹងអាចផ្តល់ផលប៉ះពាល់ដល់ស្បែក និង ភ្នែកជាខ្លាំង។

អ្នកនាំពាក្យរូបនេះបានពន្យល់ទៀតថា ដើម្បីជៀសផុតពីឥទ្ធិពលនេះ ប្រជាពលរដ្ឋទាំងអស់គួរមានការប្រុងប្រយ័ត្នខ្ពស់បើពុំមានការងារចាំបាច់ទេ គួរតែនៅក្នុងម្លប់។ ប៉ុន្តែ បើសិនជាមានការចាំបាច់ត្រូវចេញទៅក្រៅ ប្រជាពលរដ្ឋទាំងអស់គួរស្លៀកពាក់ឱ្យបានជិតល្អ(អាវដៃវែង ខោជើងវែង) ពាក់មួកឱ្យជិតល្អ ត្រូវប្រើសម្លៀកបំពាក់ដែលក្រាស់អាចការពារស្បែកពីកម្តៅថ្ងៃ និងពាក់វ៉ែនតាខ្មៅជាដើម ដើម្បីកុំឱ្យប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃ។

ក្រៅពីប៉ះពាល់ដល់សុខភាពមនុស្ស កាំរស្មីនេះក៏ប៉ះពាល់ដល់សត្វ និងរុក្ខជាតិផងដែរ ដោយរុក្ខជាតិ ឬដំណាំកសិកម្មនានាអាចនឹងមានភាពក្រៀមស្វិត និងស្រពោនស្លោកជាដើម ព្រោះដោយសារតែថ្ងៃក្តៅខ្លាំង និង ហប់។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ តំបន់ឥណ្ឌិចិនក្នុងនោះមានកម្ពុជាផងនឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យ មានការប្រុងប្រយ័ត្ន។កម្តៅនេះនឹងកើតឡើងនៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល៕

ពាក្យទាក់ទង: អាកាសធាតុ
Khcct banner

អត្ថបទទាក់ទង