681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាននាក់ក្នុងរយៈពេល១១ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ចាប់ពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,០០១,០៥៧ នាក់ កើនឡើង២២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ បន្ទាប់មកមានវៀតណាម ចិន ជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាតាមរយៈជើងហោះហើរមានចំនួន ២,១៥២,១៩៣ នាក់ កើនឡើង ២៨.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មកតាមផ្លូវគោកមានចំនួន ៣,៧៧៥,៧៦២ នាក់ កើនឡើង ១៨.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងតាមផ្លូវទឹកមានចំនួន ៧៣,១០២ នាក់ កើនឡើង២៦.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៤នេះ ទីផ្សារទេសចរអន្តរជាតិសំខាន់ៗនៅកម្ពុជាមានចំនួន១០ដូចជា៖ ថៃ ១,៩១៣,៩៩០ នាក់, វៀតណាម ១,២០៣,៣៧៥ នាក់, ចិន ៧៦៩,៧៧៥ នាក់, ឡាវ ៣០៦,៩៤៨ នាក់, សហរដ្ឋអាម៉េរិក ១៩០,៨៥៦ នាក់, កូរ៉េ ១៧៣៦៨៦ នាក់, ឥណ្ឌូនេស៊ី ១៥៣,១៣៣ នាក់, បារាំង ១១៦,៨៨៧ នាក់, អង់គ្លេស ១០៣,៧៣៣ នាក់, និង ជប៉ុន ១០០,០០២ នាក់៕

Khcct banner

អត្ថបទទាក់ទង