Cctime 6monthsfree desktop
Cc times  web banner kh (2)

នាវាចម្បាំងអាម៉េរិក ចាកចេញពីកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃនេះ ក្រោយបញ្ចប់ទស្សនកិច្ច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកឈ្មោះ The USS Savannah នៅថ្ងៃទី២០ធ្នូនេះ បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ដោយបញ្ចប់ទស្សនកិច្ចលើកដំបូងនៃនាវាកងទ័ពជើងទឹកអាម៉េរិក នៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ។ លោក ឧត្តមនាវី Samuel J. Paparo មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាម៉េរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានដើរពិនិត្យមើលនាវា នៅក្នុងកំពង់ផែ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ។

រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

លោកឧត្តមនាវី Paparo បានមានប្រសាសន៍យ៉ាងដូច្នេះថា«ទស្សនកិច្ចរបស់យើងនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងភាពជាដៃគូដែលកំពុងចម្រើនឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើមឡើង កាលពីជិត ៧៥ ឆ្នាំមុន ជាមួយនឹងការចាប់ផ្តើមនៃទំនាក់ទំនង ហើយបង្ហាញឲ្យឃើញចំណងមិត្តភាពយូរអង្វែង រវាងប្រទេសយើងទាំងពីរ។ ថ្ងៃនេះ យើងបន្តធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។»

នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា លោកវរនាវីឯក Dan Sledz មេបញ្ជាការនាវា Savannah បានជួបជាមួយលោក​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ  នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹករាម។ នាវិកនៅលើនាវាប្រយុទ្ធចំណាត់ថ្នាក់ Independence នេះ ថែមទាំងបានលេងកីឡាបាល់ទះជាមិត្តភាព ជាមួយសមភាគីកម្ពុជាផងដែរ។

រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

គួរបញ្ជាក់ថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣ នៅព្រឹកថ្ងៃទី១៦ ធ្នូ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និង អាម៉េរិក។ នេះគឺជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលនាវាចម្បាំងសហរដ្ឋអាម៉េរិកមានវត្តមានសំចតនៅកំពង់ផែកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានទទួលឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ចូលសំចតសរុបចំនួន ២៧គ្រឿង៕

រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង