Cctime 6monthsfree desktop
Cc times  web banner kh (2)

គិតត្រឹមឆ្នាំ២០២៤ CDCអនុម័តគម្រោងវិនិយោគចំនួន៤១៤ក្នុងទុនសរុបជិត៧ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក ឬ CDC) បានអនុម័តឱ្យវិនិយោគនៅកម្ពុជា បានកើនដល់ចំនួន ៤១៤ គម្រោង ក្នុងឆ្នាំ២០២៤ ខណៈគម្រោងវិនិយោគនៅឆ្នាំ២០២៣ មានត្រឹម២៦៨គម្រោង។ ស្ថិតិនេះត្រូបានបង្ហាញក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធាន ក.អ.ក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេច ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណើរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក. មានចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កើនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មើនឹងកើនឡើង ១៤៦គម្រោង ស្មើនឹង ៥៤%។ គិតជាទុនវិនិយោគមានចំនួន ៤,៩២៧ លានដុល្លារ ឆ្នាំ២០២៣ កើនដល់ចំនួន ៦,៩០០លានដុល្លារ ស្មើនឹងកើនឡើង ១,៩៧៣ លានដុល្លារ ស្មើនឹង៤០%។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ កិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធាន ក.អ.ក. ដោយមានការចូលរួមពី ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក. រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ អគ្គលេខាធិការរង ជាថ្នាក់ដឹកនាំក.អ.ក. សរុបចំនួន ២៤រូប៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង