ភ្នំពេញ៖ ក្រុមហ៊ុន Move និង ក្រុមហ៊ុន SDB Group នៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២៤ បានចុះអនុស្សារណៈយោគយល់គ្នា នាំយករថយន្តអគ្គីសនីទំនើបចុងក្រោយគេបង្អស់ BYD-Qin ដែលបំពាក់ជាមួយបច្ចេកវិទ្យា DMI (Equipped with BYD's fifth-generation DM technology) ជំនាន់ទី៥ មកបម្រើសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅកម្ពុជាក្នុងគោលបំណងអភិវិវឌ្ឍន៍ទីផ្សារដឹកអ្នកដំណើរឲកាន់តែរីកចម្រើនប្រសើរឡើងមួយកម្រិតទៀតដោយផ្ដោតលើការថែរក្សាបរិស្ថាន (Move to Green) ដើម្បីកាត់បន្ថយផ្សែងពុលក្នុងប្រទេសដោយផ្ដល់ជូននូវសេវាកម្មដឹកអ្នកដំណើរជាមួយរថយន្តអគ្គិសនីថ្មីទំនើបទាន់សម័យក្នុងតម្លៃសមរម្យដល់អតិថិជន និងដើរឲទាន់សម័យកាលបច្ចេកវិទ្យា។
សូមជម្រាបថា Move ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដ៏សម្បូរបែបនៅកម្ពុជា និង ធ្វើការផ្លាស់ប្តូររថយន្តតាក់ស៊ីរបស់ខ្លួនគឺ MoveClassic ដែលជាប្រភេទរថយន្តប្រើប្រាស់សាំងទៅជារថយន្តអគ្គិសនីទំនើបប្រភេទ BYD-Qin បំពាក់បច្ចេកវិទ្យា DMI ( Dual Mode Intelligence ) ចុងក្រោយដែលអាចប្រើប្រាស់បានទាំងអគ្គិសនី និងសាំង ជាមួយការរចនាដ៏ទំនើបស្រស់ស្អាត ស៊ីវិល័យ សមស្របសម្រាប់សេវាកម្មដឹកអ្នកដំណើរដ៏ប្រណីត ផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងផាសុខភាពខ្ពស់ដល់អតិថិជន។
អំពី SDB Cambodia គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មលក់និងគ្រប់គ្រងថែទាំរថយន្តដ៏ធំមួយគេនៅកម្ពុជា។ ហើយក្រុមហ៊ុនតែងតែត្រួតពិនិត្យយានយន្តយ៉ាងល្អពីសំណាក់អ្នកជំនាញបន្ទាប់ពីទិញរថយន្តពីក្រុមហ៊ុនដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ថាយានយន្តតែងតែដំណើរការប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។
តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនេះក៏ជាការត្រួសត្រាយផ្លូវផ្នែកសេវាកម្មដឹកអ្នកដំណើឲ្យកាន់តែទូលំទូលាយរីកចម្រើនជាងមុនមួយកម្រិតទៀតនិងពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើរក្នុងប្រទេសយើងដើរឲទាន់សម័យកាលជឿនលឿន ដោយផ្ដល់ជូនអតិថិជននូវសេវាកម្មដែលទំនើប ផាសុខភាព សុវត្ថិភាពខ្ពស់ ការកាត់បន្ថយផ្សែងបំពុលបរិស្ថាន និងសន្សំសំចៃខ្ពស់ផងដែរ។
លោក ZHENG Pei (Perry) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Move បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាការវិវត្តន៍ដ៏ធំមួយទៅកាន់ទំនើបភាវូបកម្មនិងជាការបើកទំព័រថ្មីទៅកាន់ភាពជឿនលឿននិងល្អប្រសើរមួយកម្រិតទៀតក្នុងវិស័យសេវាកម្មដឹកអ្នកដំណើរក្នុងប្រទេសយើងនិងដើរឲទាន់សម័យកាលផងដែរ។ ជាមួយការប្តេជ្ញាចិត្តខ្ពស់ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អប្រណិតជាមួយរថយន្តស៊េរីទំនើបថ្មីមួយនេះអតិថិជននឹងទទួលបានអារម្មណ៍ប្លែករំភើបរីករាយក្នុងការធ្វើដំណើរជាក់ជាមិនខាន។
ជាមួយសេវាកម្មដ៏សំបូរបែបរបស់ Move អតិថិជនអាចកក់រថយន្តបានច្រើនជម្រើសដូយជាការកក់ហៅជិះភ្លាមៗ កក់ទុកមុនដើម្បីចៀសវាងការខកម៉ោង(Reservation) សេវាកម្មទទួលអតិថិជនពីព្រលានយន្តហោះ ឬជូនអតិថិជនទៅកាន់ព្រលានយន្តហោះ (Airport Transfer) ជួលឡានជាម៉ោងក្នុងក្រុង(City Rental)និង ឆ្លងខេត្ត(Intercity) ដោយជួលមានតៃកុងក៏បាន ឬអត់តៃកុងក៏បានក្នុង App ធ្វើដំណើររបស់ Move ឬក៏ទាក់ទង់ទៅកាន់បុគ្គលិកផ្នែកបម្រើសេវាអតិថិជន ២៤ ម៉ោងដែលប្រចាំការបម្រើអតិថិជនដែលអាចនិយាយបានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ។
កុំភ្លេចកក់ជិះ MoveClassic ជាមួយរថយន្តថ្មីទំនើបទាំងអស់គ្នាដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការធ្វើដំណើរ ដែលទំនើបទាន់សម័យ ផាសុកភាព សេវាកម្មល្អជាងគេនៅកម្ពុជា និងសេវាកម្មបម្រើអតិថិជន២៤ម៉ោង។
ទាញយក AppMove:https://cardownload-v4.movesuperapp.com/temp_pages/store/
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ Move សូមចូលទៅកាន់ www.movesuperapp.com
ឬទំព័រហ្វេកប៊ុកផ្លូវការ https://www.facebook.com/MoveByLMCAR
ទស្សនាវីដេអូ៖