Cctime 6monthsfree desktop
Cc times  web banner kh (2)

«នាវាទេសចរណ៍»១គ្រឿងដឹកភ្ញៀវជិត២ពាន់នាក់បានចូលចតនិងទស្សនកិច្ចកំពង់ផែក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ចំនួន ១គ្រឿង ឈ្មោះ AIDA STELLA សញ្ជាតិ ITALY បានដឹកភ្ញៀវ ៣៦សញ្ជាតិ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលមកទស្សនាកម្សាន្តនៅកម្ពុជា។

នាវាទេសចរណ៍ចំនួន ១គ្រឿងមានឈ្មោះ AIDA STELLA សញ្ជាតិ ITALY មានបណ្តោយ ២៥៣,៣ ម៉ែត្រ ទទឹង ៣២,២០ម៉ែត្រ ជម្រៅទឹក៧,៣ម៉ែត្រ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលនាំមកនូវភ្ញៀវទេសចរណ៍ចំនួន ២,១២៦ នាក់ ស្រីចំនួន ១,១០១ នាក់ ស្មើនឹង ៣៦សញ្ជាតិ និងមាននាវិកសរុបចំនួន ៦៣១នាក់ ស្រី ១២៩នាក់ ស្មើនឹង ២៦សញ្ជាតិ។ ភ្ញៀវដែលមានច្រើនជាងគេ គឺអាល្លឺម៉ង់ ១,៧៥៩ នាក់, ស្វីស ១០៥ នាក់, និងអូទ្រីស,៦៩ នាក់ ព្រមទាំងភ្ញៀវផ្សេងៗទៀតដែលភាគច្រើនជាវ័យចំណាស់។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ នៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ និងតំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិវឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ផងដែរ។

គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម រួចចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលទស្សនានៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ នាវាទេសចរណ៍ មានគម្រោងចាកចេញកម្ពុជា នៅវេលាម៉ោង១៨ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃបន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង