Cctimesw1140xh150cm copy

ចិនប្រកាសបន្តគាំទ្រ«អភិវឌ្ឍន៍កម្ពុជា»ទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងផែនការជីវភាពប្រជាជន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំ​នៅ​កម្ពុជា ​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំ​នៅ​កម្ពុជា ​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​នៅថ្ងៃទី ១៧ ធ្នូ ម្សិលមិញ បានប្រកាសពីជំហររបស់ចិន ក្នុងការបន្តជួយគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ជាការប្រកាសដែលធ្វើឡើង ដើម្បីឆ្លើយតបការវាយប្រហាររបស់ព័ត៌មានលោកខាងលិចថា ចិនបិទការគាំទ្រគម្រោងជាច្រើននៅកម្ពុជា។

ប្រតិកម្មជាមួយការវាយប្រហារពីក្រុមព័ត៌មានលោកខាងលិច ​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​ បានគូសបញ្ជាក់ថា ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។

​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​ បានសង្កត់ធ្ងន់ថា «រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»។

ប្រតិកម្មរបស់លោក ​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ​នេះ គឺបន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ចិនបានសម្រេចបិទជំនួយ និង គម្រោងអភិវឌ្ឍទាំងអស់នៅកម្ពុជា ដោយសារតែរដ្ឋាភិបាលនៃប្រទេសចិន កំពុងជួបវិបត្តិសេដ្ឋកិច្ច។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញវិដេអូច្រានចោល ពាក់ព័ន្ធនឹងព័ត៌មានខាងលើ និង បានពន្យល់ថា កម្ពុជា-ចិន មានគម្រោងជាច្រើន រវាងប្រទេសទាំងពីរ ដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និងក្របខណ្ឌ នៃការចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទាន ជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង