Cctimesw1140xh150cm copy

កម្ពុជារំពឹងទទួលចំណូលពី«ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»កើនដល់ជាង១,៧ពាន់លានដុល្លារនៅឆ្នាំ២០២៧

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចំណូលតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា បានកើនឡើងដល់ ១ ០៩៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១ ១២៥ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ ហើយនៅឆ្នាំ២០២៧ ចំណូលតាមយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានគេរំពឹងថានឹងឈានដល់ ១ ៧៧៨ លានដុល្លារអាម៉េរិក ជាមយយនឹងអត្រាកំណើនប្រមាណ ១០% ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងវេទិកាពាណិជ្ជកម្មកម្ពុជានិងពិព័រណ៍អនឡាញ លើកទី១ ក្រោមប្រធានបទ ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល។

បើតាមក្រសួងពាណិជ្ជកម្ម កំណើននៃចំណូលតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានគាំទ្រនិងជំរុញដោយវិស័យសំខាន់ៗដូចជា៖ សំលៀកបំពាក់ កាបូប ស្បែកជើង៖ ២៦៣ លានដុល្លារអាម៉េរិក (២៣,៥%), ឧបករណ៍/សម្ភារៈអេឡិចត្រូនិក៖ ២៥៤,៤ លានដុល្លារអាម៉េរិក (២២,៧%), គ្រឿងសម្អាង ផលិតផលថែរក្សាសម្រស់ សុខភាព និងសម្ភារៈប្រើប្រាស់៖ ២៣០,៥ លានដុល្លារអាម៉េរិក (២០,៦%), សម្ភារៈក្មេងលេង សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃ(DIY) ៦៣លានដុល្លារអាម៉េរិក (៤,១%), ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង៖ ១១ លានដុល្លារអាម៉េរិក (១%) និងផ្សេងៗទៀត។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាពាណិជ្ជកម្មកម្ពុជានិងពិព័រណ៍អនឡាញ លើកទី១ ក្រោមប្រធានបទ ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា, ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលក្នុងស្រុក/ផលិតផលកម្ពុជា ពិសេសការជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឬ/បច្ចេកវិទ្យាឌីជីថល, ការពង្រឹងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជននិងភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង