Cctimesw1140xh150cm copy

ក្រសួងបរិស្ថាន ចាប់ទុកការផ្សាយរបស់សារព័ត៌មាន ABC News គឺប្រើរូបភាពចាស់ៗខុសពីការពិត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន ABC News ដែលមាន មូលដ្ឋាននៅក្រៅប្រទេស បានយករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ(Disinformation) មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នាំឱ្យសាធារណជនមានការភាន់ច្រឡំលើករណីការគ្រប់គ្រងធនធាន ធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវវិធានការ ៤ចំណុច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការដៃគូអភិវឌ្ឍន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រូបភាពដែលសារព័ត៌មានបរទេសខាងលើបានធ្វើការផ្សព្វផ្សាយ ទាក់ទងនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង គឺជារូបភាពមានប្រភពមិន ច្បាស់លាស់ និងរូបភាពអតីតកាលយកមកផ្សព្វផ្សាយបោកប្រាស់ ប្រឌិត និងខុសពីការពិត មានចេតនាធ្វើឱ្យសាធារណជនមានការយល់ច្រលំថាជាបច្ចុប្បន្នភាព ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសក្រសួង ស្ថាប័ន និងមុខមាត់ប្រទេសកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងក្នុងការអភិរក្ស គ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ករណីនេះ គឺផ្ទុយនឹងសុក្រឹតភាពនៃព័ត៌មានត្រង់ចំណុចទី៨ និងទី៩ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង