Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្រូវនិងដំណាំជាង៣ម៉ឺនហិកតារងការខូចខាតដោយសារគ្រោះទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(រូបភាពដោយ៖ Royal du Cambodge)

កម្ពុជា៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឆ្លើយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងប៉ះពាល់ខេត្តចំនួន១៦ ស្មើនឹង ៥១ស្រុក/ក្រុង និង១៥៧ឃុំ/សង្កាត់ ក្នុងនោះមានស្រូវលិចទឹកប្រមាណ ៣៩,៤៦២ហិកតា និងដំណាំរួមផ្សំ ៣៤,១៨៨ហិកតា។

ជាមួយគ្នានេះដែរ តំបន់រងផលប៉ះពាល់ធ្ងន់ជាងគេគឺ តំបន់ភាគពាយព្យនៃប្រទេស ដោយផ្ទះប្រជាជនប្រមាណ ២៤,៦៦៦ ខ្នង ត្រូវរងការខូចខាត ក្នុងនោះមានប្រជាជនប្រមាណ ១០១,៨១២នាក់ ហើយប្រមាណ ៩,៥៦០នាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងស្លាប់ ០៩នាក់។

គណៈកម្មាធិការបានបញ្ជាក់ថា ការខូចខាតនេះ ដោយសារទទួលរងនូវឥទ្ធិពលព្យុះ ទី១១ និងសម្ពាធទាបមួយចំនួន បណ្ដាលឱ្យមានភ្លៀងច្រើន នៅក្របខណ្ឌទូទាំងប្រទេស ពិសេសខេត្តនៅតាមមាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើង និងភាគពាយព្យនៃប្រទេស ដែលបង្កជាជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធ ប្រមាណ ១ ០០០នាក់ ដើម្បីសង្រ្គោះគ្រោះមហន្តរាយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង