Cctimesw1140xh150cm copy

ប្រទះឃើញសត្វ«ខ្លាឃ្មុំតូច»មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មណ្ឌលគិរី៖ ទីភ្នាក់ងារជំនួយអាម៉េរិក USAID ឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ថា តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វខ្លាឃ្មុំតូច កំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅឡើយ។

ខ្លាឃ្មំតូច (Helarctos malayanus) គឺជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេក្នុងចំណោមប្រភេទសត្វខ្លាឃ្មុំទាំងអស់នៅក្នុងពិភពលោក ហើយវាប្រៀបដូចជាត្បូងដ៏អាថ៌កំបាំងនៅក្នុងព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង បូករួមទាំងដែនជម្រកសត្វព្រៃលំផាត់ក្នុងប្រទេសកម្ពុជាផងដែរ។ ខ្លាឃ្មុំតូចនេះ ស៊ីអាហារចម្រុះជាច្រើនប្រភេទ រួមមាន រុក្ខជាតិ សត្វល្អិត ផ្លែឈើ ឃ្មុំ រហូតដល់ប្រភេទថនិកសត្វតូចៗ និងសត្វល្មូនជាដើម។ ហើយវាជាសត្វឆ្លាតវៃ និងមានភាពខ្មាស់អៀន ដែលជារឿយៗតែងគេចមុខមិនងាយឱ្យបានឃើញវាឡើយ ដែលនេះធ្វើឱ្យក្រុមការងារមានការពិបាកក្នុងការប៉ាន់ស្មានពីចំនួនរបស់ពួកវា។

ជាមួយគ្នានោះ ខ្លាឃ្មុំតូច ក៏ជាប្រភេទសត្វដែលមានការសម្របខ្លួនខ្ពស់ផងដែរ ទោះបីជាយ៉ាងនេះក៏ដោយ វាក៏កំពុងតូចប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ខុសច្បាប់សម្រាប់ការជួញដូរសត្វព្រៃ។ តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សដ៏សំខាន់កំពុងដំណើរការដើម្បីការពារខ្លាឃ្មុំដ៏ពិសេសទាំងនេះ និងជម្រករបស់ពួកវាសម្រាប់មនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង