681 ezgif.com resize
Swift cc time

ក្រសួងរៀបចំដែនដីប្រគល់«វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ»ជាង១ម៉ឺនបណ្ណជូនអ្នកប៉ោយប៉ែត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉ោយប៉ែត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៩ ធ្នូម្សិលមិញ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពិធីប្រគល់នោះរៀបចំឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាមួយ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ១៥៨បណ្ណ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងក្នុងពិធីប្រគល់ថា ក្រុងប៉ោយប៉ែត ធ្លាប់តែជាតំបន់ដែលមានសង្គ្រាម បែរពោរពេញដោយស្នាមញញឹមសាទរពីប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន ១០ ១៥៨ បណ្ណ ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនដល់ប្រជាពលរដ្ឋ ស្របតាមការងារយុទ្ធសាស្ត្រទី១ ក្នុងចំណោម ៦ចំណុច គឺ "ការចុះបញ្ជីដីធ្លីបង្ហើយ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ" របស់រាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ។

គួរបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លី ដោយបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី គឺជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕

Khcct banner

អត្ថបទទាក់ទង