681 ezgif.com resize
Swift cc time

កម្មវិធី«ពិព័រណ៍អប់រំឆ្នាំ២០២៤» បានបញ្ចប់ទៅដោយមានអ្នកចូលរួមច្រើនកុះករ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤ បានរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបញ្ចប់យ៉ាងរលូន ដោយបាននាំមកនូវទស្សនីយភាពសប្បាយរីករាយ រួមទាំងការតាំងពិព័រណ៏អប់រំដល់សិស្សានុសិស្សបានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ។

កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤ របស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស) បានរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ដែលបានផ្តល់ឱកាសដល់អ្នកចូលរួមអាចទទួលបានចំណេះដឹងតាមរយះ ការចែករំលែករបស់វាគ្មិនពីបទពិសោធន៍ជីវិត ការងារ និងការសិក្សា ស្តង់គ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុន និងការដាក់បង្ហាញនូវសមិទ្ធផលរបស់សិស្សផងដែរ។

បន្ថែមពីនេះ កម្មវិធីក៏បាននាំមកនូវភាពសប្បាយរីករាយរួមមាន ការបង្ហាញនូវទេព្យកោសល្យរាំរបាំប្រពៃណី ការលេងល្បែងកម្សាន្ត តន្រ្តីរាំ សម្តែង និងច្រៀងទៀតផង។ កម្មវិធីនេះ បានផ្តល់ឱកាសដល់និស្សិតយ៉ាងច្រើនដោយ មានការដាក់តាំងបង្ហាញស្ដង់អាហារ សៀវភៅ និងសម្ភារៈផ្សេងៗ រហូតដល់១០០ស្ដង់ ព្រមទាំង ការចែកធម្មទានសៀវភៅ ចំនួន១៥០០ក្បាល។

គួរបញ្ជាក់ថា កម្មវិធីឆ្នាំ២០២៤ នេះជាឆ្នាំលើកទី៤ហើយ ដោយកម្មវិធីនេះបានរៀបចំឡើងដំបូងក្នុងឆ្នាំ ២០១៧, ២០១៨, ២០២៣, និង២០២៤៕


Khcct banner

អត្ថបទទាក់ទង