Cctimesw1140xh150cm copy

រដ្ឋSarawakនៃប្រទេសម៉ាឡេស៊ី នឹងពិនិត្យលទ្ធភាពនៃការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីការបន្តជំរុញ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យសំខាន់ៗមួយចំនួន ក៏ដូចជាលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)។

លោកបណ្ឌិត Tan Sri Abang Zohari Tun Openg បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទីនៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត បានឯកភាពជាមួយនឹងប្រមុខរដ្ឋបាលនៃរដ្ឋSarawakថា កម្ពុជា-ម៉ាឡេស៊ី នៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀតនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការបន្តជំរុញ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសរវាងកម្ពុជា និងរដ្ឋ Sarawak លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យអប់រំ, ទេសចរណ៍, ថាមពលកកើតឡើងវិញ និងលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង