Cctime 6monthsfree desktop
Cc times  web banner kh (2)

សៀវភៅ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»របស់លោកបណ្ឌិត ឈត ប៊ុនថង បានដាក់សម្ពោធជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សៀវភៅមគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត ដែលជាស្នាដៃនិពន្ធរបស់លោក បណ្ឌិត ឈត ប៊ុនថង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤។

ថ្លែងក្នុងពិធីសម្ពោធនេះ លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ពីគោលបំណងសំខាន់នៃការសរសេរសៀវភៅនេះឡើង គឺដើម្បីចែករំលែកនូវចំណេះដឹងផ្នែកទស្សនវិជ្ជា ការបណ្តុះគំនិតក្នុងការដឹកនាំជីវិតឱ្យឆ្ពោះទៅរកផ្លូវត្រឹមត្រូវ ការចេះគិតពិចារណាឱ្យបានហ្មត់ចត់ និងការដោះស្រាយបញ្ហានានាដែលមនុស្សជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា សៀវភៅ«មគ្គុទ្ទេស៍ទស្សន៍វិជ្ជា មគ្គុទ្ទេស៍ជីវិត»ភាគទី១គឺជាស្នាដៃថ្មី សន្លាងមួយ ដែលការរៀបរៀងស្នាដៃនេះផ្អែកលើការសិក្សាទស្សនវិជ្ជា ការអានស្នាដៃរបស់ទស្សនវិទូល្បីៗនៅបណ្តាប្រទេសផ្សេងៗ បទពិសោធនៃការបង្រៀនទស្សនវិជ្ជា បទពិសោធជីវិត ការត្រិះរិះពិចារណា និងការគិតហ្មត់ចត់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ទស្សនវិជ្ជាតួនាទីដ៏សំខាន់ជួយឲ្យមានការផ្លាស់ប្តូរ វិជ្ជមាន និងអភិវឌ្ឍន៍ ហើយជំរុញឱ្យអ្នកដឹកនាំ មានទស្សនវិស័យវែងឆ្ងាយ រាប់រយ រាប់ពាន់ ឆ្នាំតទៅមុខ។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សៀវភៅ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»ដែលជាស្នាដៃនិពន្ធរបស់លោកបណ្ឌិត ឈត ប៊ុនថង មានសារៈសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងជាឯកសារដ៏សំខាន់សម្រាប់បន្តដល់អ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ និងយកទៅអនុវត្តនៅក្នុងជីវិតជាក់ស្តែង។

គួរបញ្ជាក់ថា លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបានបង្កើតស្នាដៃសៀវភៅ«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»នេះឡើងដោយបានរៀបរៀងជាពាក្យគន្លឹះ បញ្ញត្តិ ងាយយល់ ងាយអាន និងសំណួរ-ចម្លើយ ដែលផ្តល់នូវចំណេះដឹង គំនិតទស្សនវិជ្ជា ការគិតពិចារណាហ្មត់ចត់ និងការដឹកនាំជីវិតឆ្ពោះទៅរកផ្លូវត្រឹមត្រូវ ជោគជ័យ សុភមង្គល និងសុខដុមរមនា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង