681 ezgif.com resize
Swift cc time

អង្ករ ម្រេច ស្វាយចន្ទី និងក្រមាខ្មែរ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវាអាស៊ាននៅទីក្រុងអង់ការ៉ា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

អង់ការ៉ា, តួកគីយ៉េ៖ ផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ។ ទិវានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។

លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដោយមានផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនោះ លោអនុព័ន្ធពាណិជ្ជកម្ម ក៌បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ គឺញ៉ាំមីសួរ និងឆាត្រប់ ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕



Khcct banner

អត្ថបទទាក់ទង