ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាជាមួយក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវដែលបំភាយឧស្ម័នមេតានទាប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ។
នៅការិយាល័យកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយអគ្គនាយករង បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវដែលបំភាយឧស្ម័នមេតានទាប (Low-methane Emission Rice Production) ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន THANKS CARBON បាននិងកំពុងអនុវត្តនូវគម្រោងសាកល្បងទៅលើផលិតកម្មស្រូវនេះជាមួយកសិករខ្នាតតូចនៅក្នុងខេត្តបាត់ដំបង ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕