Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមអ្នកសាងសង់កម្ពុជាបើក«ពិព័រណឧស្សាហ៍កម្មសំណង់អន្តរជាតិ»មានក្រុមហ៊ុន១១២ចូលរួម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមអ្នកសាងសង់កម្ពុជា នៅថ្ងៃទី ៥ ធ្នូនេះ បានប្រកាសបើកសម្ពោធ «ពិព័រណឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ» លើកទី ១៤ ឆ្នាំ២០២៤។ពិព័រណ៍នៅឆ្នាំនេះ មានក្រុមហ៊ុនជាតិ និងវអន្តរជាតិប្រមាណវ១១២បានចូលរួមដាក់តាំងពិព័រណ៍សំណង់របស់ខ្លួន មានប្រមាណជាង ៥០០មុខ។

«ពិព័រណឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ» លើកទី ១៤ ឆ្នាំ២០២៤ រៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង។លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ម្ចាស់ក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនទៀត។

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានថ្លែងថា «ពិព័រណឧស្សាហ៍កម្មសំណង់អន្តរជាតិ»នៅឆ្នាំនេះ មានក្រុមហ៊ុនជាតិ និង អន្តរជាតិចូលរួម១១២ក្រុមហ៊ុន ស្នើនឹង២៣៧ស្តង់ និង មានសម្ភារ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតផលក្នុងស្រុក និង នាំចូលពីក្រៅប្រទេសប្រមាណ ៥០០ ប្រភេទ និង ឧបករណ៍ផ្នែកសេវាកម្មចំនួន ៥០ប្រភេទ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអបអរសាទរ ពិព័រណ៍នេះ និងបានណែនាំឱ្យគ្រប់ក្រុមហ៊ុនជាតិ និង អន្តរជាតិទាំងអស់ ត្រូវខិតខំពង្រឹងនូវគុណភាពការសាងសង់របស់ខ្លួន តាមស្តង់ដារច្បាប់ រចនាបថជាតិ ប្រកបដោយផាសុខភាពតាមការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺជាលើកទី១៤ហើយដែល សមាគមអ្នកសាងសង់កម្ពុជា រៀបចំ«ពិព័រណឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ»ក្នុងគោលដៅផ្តល់ឱកាសឱ្យក្រុមហ៊ុន ជាតិ និងអន្តរជាតិ បង្ហាញពីឧបករណ៍ សម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និងអ្នកទិញ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង