Cctimesw1140xh150cm copy

កម្ពុជា-ឡាវ ចុះ«កិច្ចព្រមព្រៀង និងអនុស្សរណៈបី» ក្នុងការសហការអភិវឌ្ឍប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ០៣ ក្នុងការសហការអភិវឌ្ឍរវាងប្រទេសទាំងពីរ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ពិធីចុះកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ០៣ ក្នុងវិស័យ ៣ ផ្សេងគ្នា ផ្តោតទៅលើការលុបបំបាត់ការយកពន្ធត្រួតគ្នា វិស័យកសិកម្ម និងវិស័យវប្បធម៌ និងសិល្បៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

កិច្ចព្រមព្រៀងចំនួន ០៣ រួមមាន៖ ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

ទី២៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។

ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង