Cctimesw1140xh150cm copy

រដ្ឋមន្ត្រីព័ត៌មានស្នើឱ្យ«អ្នកផលិតមាតិកា»កុំយកគំរូតាម«ក្រុមMMO»មិនខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងចាត់ទុក អ្នកផលិតមាតិកា គឺបានដើរតួនាទីសំខាន់នាំនូវការកំសាន្ត ចំណេះដឹង ជូនសាធារណៈជន ខុសពីក្រុម MMO “ Make Money Online “ គឺគេមិនខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈអ្វីនោះទេ គេគិតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀត។ ការថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងជូនប័ណ្ណសរសើរអ្នកបង្កើតមាតិកាជាង ១០០នាក់។

ក្នុងជំនួបនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ក្រុម អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម Influencers ត្រូវបន្តផលិត Content ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលជាការផ្តល់ផលប្រយោជន៍ដល់ជាតិ ប្រជាជន។

បើតាមលោករដ្ឋមន្ត្រី រម្លឹកដល់អ្នកផលិតមាតិកា ត្រូវប្រុងប្រយ័ត្នខ្ពស់ គឺប្រសិនបើមានភាព មិនច្បាស់នោះទេសូមកុំផ្សព្វផ្សាយ ព្រោះនៅពេលដែលយើងផ្សព្វផ្សាយនូវព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ព័ត៌មានអាក្រក់ គឺមានការសាយភាយលឿនណាស់ ទោះបីយើងផ្សាយកែតម្រូវវិញមិនសូវមានអ្នកមើលនោះទេ ។

លោករដ្ឋមន្ត្រី លើកឡើងពីគុណសម្បត្តិ​ និង គុណវិបត្តិនៃបណ្តាញសង្គម ប្រសិនជាព័ត៌មាននោះខុសនឹងធ្វើអោយគ្រោះថ្នាក់កាន់តែច្រើន ដូច្នេះអ្នកផលិតមាតិកា មានឥទ្ធិពលក្នុងប្រពន្ធ័ផ្សព្វផ្សាយសង្គម ជួយធ្វើការផ្សាយសារបញ្ជ្រាបអប់រំឱ្យបានច្រើន ដើម្បីជួយអភិវឌ្ឍសង្គមជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង