681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចិនមួយស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើ«ការដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យកំពង់ផែ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាជាមួយក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដើម្បីផ្ដល់ព័ត៌មានអំពីបច្ចុប្បន្នភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យកំពង់ផែនៅកម្ពុជា ខណៈដែលក្រុមហ៊ុនមួយនេះកំពុងមានចំណាប់អារម្មណ៍វិនិយោគលើការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនកុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jason Fan ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនេះ លោក Jason Fan បានថ្លែងអំណរគុណជូនចំពោះលោក ស៊ុន ចាន់ថុល ដែលបានអនុញ្ញាតជូនលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងអាចស្វែងយល់បន្ថែមអំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យកំពង់ផែ និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួបនេះ លោក ស៊ុន ចាន់ថុល ក៏បានផ្ដល់ព័ត៌មានជូនក្រុមហ៊ុនអំពីគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាគឺគម្រោងព្រែកជីកហ្វូណនតេជោ និងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ដែលសុទ្ធសឹងតែជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែ បានចេញសេចក្តីសម្រេចកំណត់វិស័យចំនួន ៣ ជាវិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និង ឯកជន ឆ្នាំ២០២៥-២០៣៥។ វិស័យទាំង៣នោះមានជាអាទិ៍៖ វិស័យដឹកជញ្ជូន និង ភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) វិស័យថាមពលនិង វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។វិស័ទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់វិស័យអាទិភាព សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥)៕


Khcct banner

អត្ថបទទាក់ទង