Cctimesw1140xh150cm copy

រដ្ឋាភិបាលចាត់ទុក«វិស័យដឹកជញ្ជូននិងភស្តុភារកម្ម,ថាមពល,សេវាសាធារណៈ»ជាវិស័យអាទិភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែ បានចេញសេចក្តីសម្រេចកំណត់វិស័យចំនួន ៣ គឺជាវិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និង ឯកជន ឆ្នាំ២០២៥-២០៣៥។នេះបើយោងតាមយោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

វិស័យទាំង៣នោះមានជាអាទិ៍៖ វិស័យដឹកជញ្ជូន និង ភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) វិស័យថាមពលនិង វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។វិស័ទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់វិស័យអាទិភាព សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ។

ក្នុងប្រកា១នៃសេចក្តីសម្រេច បានសង្កត់ធ្ងន់ថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង