Cctime 6monthsfree desktop
Cc times  web banner kh (2)

«អង្ករនាងអំ»នឹងចេញលក់លើទីផ្សារក្នុងស្រុកនាខែក្រោយនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ខណៈក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការSwiss Contact។ នេះបើតាការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ ឥឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។

លោកបន្តថា សម្រាប់ប្រជាពលរដ្ឋដែលចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃកសិករសហគមន៍នេះ កុំភ្លេចជួយគាំទ្រ និងសាកល្បងទិញយកទៅហូប ដោយខែក្រោយនេះមានលក់ហើយ៕

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង