Cctimesw1140xh150cm copy

កម្ពុជារកចំណូលបានជិត៤២លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៩៨ ៣៣៩ នាក់ ហើយចំណូលសរុបដែលបានពីការលក់សំបុត្រមានចំនួន ៤១ ៩០៨ ៨៣៣ ដុល្លារ កើនឡើង២៨,៧៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

របាយការណ៍ក៏បានបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១២៤ ១៣៦ នាក់ កើនឡើង ២៧,៤២% បើធៀបរយៈពេលដូចគ្នាក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ហើយចំណូលបានពីការលក់សំបុត្រក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានសរុបចំនួន ៥ ៩២០ ៨៧២ ដុល្លារ កើនឡើង ២៦,៩៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង