Cctimesw1140xh150cm copy

លោកស្រី ជា សិរី ទទួលពានរង្វាន់អតីតនិស្សិតឆ្នើមពីអូស្ត្រាលីផ្នែកជួយសង្គមជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានមហាវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី ប្រគល់ពានរង្វាន់អតីតសិស្សអន្តរជាតិឆ្នើម។ មុនទទួលបានពានរង្វាន់នេះ លោកស្រី ជា សិរី ធ្លាប់ជាអតីតសិស្ស និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០២១។

យោងតាមការបង្ហោះរបស់លោកស្រី ជា សិរី បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសដែល ត្រូវមហាវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី បានប្រគល់ពានរង្វាន់អតីតនិសិស្សអន្តរជាតិឆ្នើម ឲ្យខ្ញុំក្នុងនាមជាអតីតសិស្សសាលាម្នាក់ដែលបានយកចំណេះដឹងរបស់ខ្លួនដើម្បី អភិវឌ្ឍសេដ្ឋកិច្វ សង្គមជាតិ»។

ទាក់ទងនឹងប្រវត្តិសិក្សារបស់លោកស្រី ជា សិរី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងក្នុងឆ្នាំ២០១៩ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ។ ឆ្នាំ២០២១ កន្លងទៅ លោកស្រី ជា សេរី ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ សីហាកន្លងទៅ លោកស្រី ជា សិរី ក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក ក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង