Cctime 6monthsfree desktop
Cc times  web banner kh (2)

ACUបំបែកសំណុំរឿង«ប៉ុនប៉ងសូកប៉ាន់បានតំណែង»ខ្ទង់លានដុល្លារក្នុងខែវិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២៤។

ភ្នំពេញ៖ នៅក្នុងខែវិច្ឆិកានេះ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) បានបំបែកនូវសំណុំរឿងពាក់ព័ន្ធនឹងអំពើពុករលួយចំនួនប្រមាណ ៣៦ ពាក្យបណ្តឹង និង បានបញ្ជូនសំណុំរឿងចំនួន ៤ ជាមួយជនសង្ស័យ៩នាក់ទៅតុលាការ។ នៅក្នុងនោះ សំណុំរឿង«ប៉ុនប៉ងសូកប៉ាន់បានតំណែង» ត្រូវបានរារាំងបានជោគជ័យ ដែលសរុបជាទឹកប្រាក់ខ្ទង់លានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍ ក្នុងខែវិច្ឆិកានេះ ACU ចូលរួមអង្កេតករណីអំពើពុករលួយធំៗជាច្រើន ក្នុងករណីរំលោភអំណាចកិបកេងប្រាក់ជាង១ពាន់លានរៀល ពីគម្រោងអភិវឌ្ឈន៍តាមឃុំភូមិរបស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និង វិនិយោគសាលាខេត្តតាកែវ និង បក្ខពួក ២នាក់ទៀត។ការដោះដូរដីពន្ធនាគារចាស់សាងសង់ពន្ធនាគារថ្មីនៅខេត្តកំពង់ឆ្នាំង ដែលឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩ លានដុល្លារ ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នារិទ្ធ ចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀតឱ្យ មួង ឃីម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។

ក្រៅពីនេះ ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឱ្យមក ដួង តារា, ឡាច សំរោង, លី សាម៉េត ដើម្បីឱ្យរូបខ្លួនទទួលបានការតែងតាំងជា អភិបាលក្រុងអរិយក្សត្រ។ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយអភិបាលរងខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (ចំណាយប្រាក់ ៥៧ ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត ដើម្បីបានតំណែងជាអភិបាលខេត្ត និង ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃីម និង បក្ខពួក ឱ្យយុវជនម្នាក់ទើបជាប់បរិញ្ញាបត្រ ឱ្យបានចូលក្របខណ្ឌគយ ហើយឱ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺនដុល្លារ។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ បានសង្កត់ធ្ងន់ថា រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការតែងតាំងមន្រ្តីដោយសំណូកឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង