Cctimesw1140xh150cm copy

ស្រ្តីខ្មែរចាញ់បោកមេខ្យល់នាំទៅចិនបានវិលត្រឡប់មកដល់កម្ពុជាវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធទាំងអស់បានសម្របសម្រួលជួយដល់ស្រ្តីខ្មែរដែលចាញ់បោកមេខ្យល់នាំទៅចិន ឲ្យបានវិលត្រឡប់មកដល់កម្ពុជាវិញ។ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុញ្ញាតឲ្យស្រ្តីរងគ្រោះរូបនេះចូលជួបសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់បានជួយសង្រ្គោះដល់រូបនាង។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូន បានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន។»

ជាមួយគ្នានេះ តាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថកិច្ចចិន ហើយក៏អរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ក៏អរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីស្រ្តីរងគ្រោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង