ភ្នំពេញ៖ នាថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២៤ ត្រូវជាខួប៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលជាស្នាដៃសិល្បៈបុរាណមោទនភាពជាតិខ្មែរ។
ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ល្ខោនខោល បានរំលេចចេញនូវស្នាដៃ និងទិដ្ឋភាពដ៏អស្ចារ្យ របស់ខ្មែរតាមរយះសិល្បៈបុរាណ រួមទាំងសាច់រឿងដ៏អស្ចារ្យ សម្លៀកបំពាក់សិល្បៈរចនា ដ៏ល្អឯកនាសម័យបុរាណ និងភាពរុងរឿងរបស់ខ្មែរ។
ការដាក់បញ្ចូល ល្ខោនខោល ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក៏បានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះខ្មែរ រីករាលដាលឲ្យកាន់តែទូលំទូលាយ នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកផងដែរ៕