ភ្នំពេញ៖ ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក (Stronghold Trustee )គឺជាក្រុមហ៊ុនដែលមានសក្តានុពល និងឈានមុខគេនៅកម្ពុជា ដោយផ្តោតលើអាជីវកម្មគ្រប់គ្រងលើទ្រព្យសកម្មក្នុងវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច។
ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា ក្នុងប្រតិបត្តិការអាជីវកម្មគម្រោងវិនិយោគរួម (CIS) និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ចសម្រាប់ធ្វើប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ច។
ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយត្រូវបានទទួលអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា និងទទួលបានការអនុញ្ញាតបន្ថែមពីនិយ័តករបរធនបាលកិច្ចនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ អាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តោតទៅលើការជួយអតិថិជនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ និងការផ្តល់សេវាកម្មបរធនបាលកិច្ច ជាពិសេសនៅក្នុងសាជីវកម្មគម្រោងវិនិយោគរួម (CIS) និងសេវាកម្មបរធនបាលកិច្ច។
តាមរយៈការផ្តល់ជូនអតិថិជននូវសេវាកម្ម្មលើការគ្រប់គ្រងនៃកម្រោងវិនិយោគរួម និងសេវាកម្មបរធនបាលកិច្ច ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក មានគោលបំណងជួយបង្កើនចំណូលជូនអតិថិជន និងផ្តល់ការការពារហានិភ័យជូនពួកគេ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក មិនត្រឹមតែផ្តល់ការគ្រប់គ្រងទ្រព្យសកម្មសម្រាប់អតិថិជនដែលជាសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មបរធនបាលកិច្ច លើការវិនិយោគអចលនទ្រព្យដល់អតិថិជនដែលជាលក្ខណៈបុគ្គល ដោយរួមទាំងការគ្រប់គ្រងលើអចលនទ្រព្យ (ដីធ្លី អគារជាដើម) ផងដែរ។
ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសកម្មក្នុងនាមជាអ្នកតំណាងអោយអតិថិជនរបស់ខ្លួន ក្នុងការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិស្របទៅតាមគោលបំណងរបស់អតិថិជនដែលមានចែងក្នុងលិខិតបរធនបាលកិច្ចដើម្បីចុះបញ្ជី។
ក្នុងការចុះបញ្ជីបរធនបាលកិច្ច ផ្តល់នូវវិធានសុវត្ថិភាពក្នុងការការពារកម្មសិទ្ធិរបស់ម្ចាស់ទ្រព្យ។ តាមរយៈការចុះបញ្ជីបរធនបាលកិច្ចដោយបានបញ្ជាក់ពីក្របខ័ណ្ឌច្បាប់នៅពេលដែលមានវិវាទ ឬវិវាទទាក់ទងនឹងកម្មសិទ្ធិអចលនទ្រព្យកើតឡើង ដើម្បីផ្តល់ការគាំទ្រផ្នែកច្បាប់សម្រាប់ការដោះស្រាយបញ្ហាទាំងនេះ។
តាមរយៈលិខិតបរធនបាលកិច្ច ធានាថាផលប្រយោជន៍និងការគ្រប់គ្រងអចលនទ្រព្យត្រូវបានការពារ ថែរក្សា និងបានបញ្ជាក់ពីគោលបំណងរបស់ម្ចាស់អចលនទ្រព្យហើយត្រូវបានសម្រេចតាមគោលដៅ និងអនុលោមតាមបញ្ញត្តិនៃច្បាប់។
លើសពីនេះទៅទៀត ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុននឹងធានាបានថាការចុះបញ្ជីបរធនបាលកិច្ចលើអចលនទ្រព្យត្រូវបានអនុលោមតាមលក្ខខណ្ឌច្បាប់ និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នេះមិនត្រឹមតែជួយវិនិយោគិនឱ្យជៀសផុតពីហានិភ័យដែលបណ្តាលមកពីការបាត់បង់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយប្រសើរឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគផងដែរ ហេតុនេះធ្វើអោយមានការលើកកម្ពស់បន្ថែមទៀតនូវបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងស្ថិរភាព។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក (Stronghold Trustee )ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនបរធនបាលឆ្នើមប្រចាំឆ្នាំ២០២៣ ពីនិយ័តករបរធនបាលកិច្ចកម្ពុជា។ ការទទួលបានពានរង្វាន់នេះគឺជាការទទួលស្គាល់ពីសមិទ្ធិផលឆ្នើមរបស់ក្រុមហ៊ុន និងការរួមចំណែកប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យគ្រប់គ្រងបរធនបាលកិច្ច ដែលនឹងពង្រឹងបន្ថែមនូវមុខតំណែងឈានមុខគេរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រទេសកម្ពុជា។
លោក Chen Han En នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្រ្តងហូល ត្រាសធី ឯ.ក បានឲ្យដឹងថា៖ “ យើងសូមថ្លែងអំណរគុណចំពោះនិយ័តករបរធនបាលកិច្ចកម្ពុជា ដែលបានផ្តល់ពានរង្វាន់ដ៏មានកិត្តិយសនេះដល់ពួកយើង ដែលបង្ហាញថាការខិតខំប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារក្រុមហ៊ុន ស្រ្តងហូល ត្រាសធីទាំងអស់គ្នាសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងរបស់ពួកគេ។ ក្នុងនាមជាក្រុមហ៊ុនបរធនបាលកិច្ចដែលមកពីប្រទេសផ្សេង ការទទួលបានពានរង្វាន់នេះឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស។ យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីកែលម្អខ្លួនយើងបន្ថែមទៀត និងខិតខំជំនះរាល់បញ្ហាប្រឈមនានា ហើយពួកយើងមានទំនុកចិត្តខ្ពស់ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត។ ”